ក្រសួងមហាផ្ទៃថា​កំពុងស្នើឲ្យ​ចាប់ខ្លួន ​ឈាន ពិសិដ្ឋ ពី​ក្រៅប្រទេស

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ដឹង​ពី​កន្លែ​ងដែល​ ឈាន ពិសិដ្ឋ បាន​លាក់​ខ្លួន​រួច​ហើយ ដោយ​សមត្ថកិច្ច​កម្ពុ​ជាកំពុង​រៀប​ចំ​​ធ្វើ​ឯក​សារ​ស្នើ សុំ​ឲ្យ​ប្រទេសជិតខាង​ចាប់​បញ្ជូន​ខ្លួន​បញ្ជូន​មក​កម្ពុជាវិញ។

នាយរង​ប៉ុស្តិ៍នគរ​បាលច្រក​ទ្វារ​ព្រំ​ដែន​អន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​​សម្រេច​ដក​តំណែងកាលពី​ម្សិលមិញបន្ទាប់​ពី​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ទៅ​លើ​មន្ត្រីដែល​ធ្វើ​ការ​​ជា​មួយ​គ្នាកាលពី​សប្តាហ៍​មុន​។ បន្ទាប់​ពី​សម្រេច​ដក​តំណែង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក៏​បាន​ ​​​បញ្ជា​ឲ្យ​ចាប់​បញ្ជូន​ឈ្មោះ​ ឈាន ពិសិដ្ឋនេះទៅ​តុលាការ​ដើម្បី​អនុវត្តន៍​ច្បាប់ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួ​ង​មហា​ផ្ទៃ​លោក​ ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា គិតត្រឹមព្រឹក​ថ្ងៃ​នេះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន ​ឈាន ពិសិដ្ឋ បាន​នៅ​ឡើយ​ទេ ដោយ​ថា​បុគ្គល​នេះ​បាន​រត់​គេចខ្លួន​ទៅ​ដល់ក្រៅ​ប្រទេស នៅជិតខាងកម្ពុជា។

លោក​ថា៖ «កុំនិយាយ​ឈ្មោះ​គឹ​នាំ​តែ​ប៉ះឈ្មោះ​គេ​នាំ​តែ​ខឹង​យើង អ្ន​ក​ Office គេ​មិន​និយាយ​អញ្ចឹង​ទេ អ្នក​ក្រៅ​Office គេដឹង​ហើយ ក្មួយ​ក៏​ដឹងថា​ប្រទេ​ស​​ដែរ។ … ជួន​កាល​វាយកប៉ាស្ព័រ​វា​ទៅ​អញ្ចឹង​ទៅ​ឧទាហរណ៍ អាហ្នឹង​ប៉ូលីស​អន្តោ​ប្រវេសន៍​​ទៀត នគរបាល​អន្តោ​ប្រវេសន៍​ច្រក​ទ្វារទៀត ហើយ​ទំនាក់​ទំនង​វា​មិនដឹង​ថា​តូច​ប៉ុន្មាន​ទំនាក់​ទំនង​វាអនុប្រធាន​ច្រក​ទ្វារ​ប៉ោយ​ប៉ែត​ ហើយ​ជា​មួយ​ភាគី​មិត្តមើល​យើង​​គិត​​មើល​»។

គួរ​រំលឹក​ផង​ដែរ​ថា ឈ្មោះ ឈាន ពិសិដ្ឋ​ នេះ​ធ្លាប់​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ម្តង​ហើយ​កាលពី​ចុង​ឆ្នាំ​២០១៦ ដោយ​កាលនោះគាត់​ត្រូវ​បានគេបង្ហោះវីដេអូ ដែលបង្ហាញ​ថាគាត់​បាន​ធ្វើជា​ដេក​ដួល​នៅ​មុខ​​រថយន្ត​ សកម្ម​ជន​គណបក្ស​ប្រឆាំង​ប្រចាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ លោក ឌិន ពុទ្ធី ដោយ​ចោ​ទថា​មន្ត្រីបក្ស​ប្រឆំាងរូបនេះ បើករថយន្តបុកបណ្តាលឲ្យសន្លប់។ ក្រោយមក​ លោក​ ឌិន ពុទ្ធី ត្រូវ​បាន​អាជ្ញាធរ​នៅ​ខេត្ត​នេះចាប់ឃុំ​ខ្លួនមួយរយៈ បន្ទាប់មកនៅដើមឆ្នាំ២០១៧ ​ត្រូវ​បានសាលាឧទ្ធរណ៍​សម្រេច​ដោះ​លែង​វិញ ក្រោយពីមានការរិះគន់លើចំណាត់ការនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ