រថយន្តក្រុងមួយបានរអិលពីផ្លូវនៅតាមជើងភ្នំ ហើយធ្លាក់ទៅក្នុងជ្រោះជ្រៅមួយ នៅតំបន់ Himalayan ភាគខាងជើងនៃប្រទេសឥណ្ឌា បានបណ្តាលឲ្យស្លាប់មនុស្សអស់៤៤នាក់។ នេះបើតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌាថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានAFPនៅថ្ងៃនេះ។
រថយន្តក្រុងនោះដឹកអ្នកដំណើរចំនួន៥៦នាក់ ហើយបានរអិលធ្លាក់ផ្លូវនៅខាងជើងរដ្ឋ Himachal Pradesh នៅចម្ងាយប្រមាណ១១៥គីឡូម៉ែត្រនៃរដ្ឋធានី Shimla។
របាយការណ៍បឋមបានបង្ហាញថា រថយន្តនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន បានរអិលធ្លាក់ជ្រោះពេលកំពុងធ្វើដំណើរបានបណ្តាលឲ្យមនុស្ស៤៤នាក់ស្លាប់។
នគរបាលបានបញ្ជាក់ថា ពេលនេះ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ក្នុងការជួយដល់អ្នកដែលកំពុងធ្លាក់កប់នៅក្នុងជ្រោះ ហើយបានជួយអ្នកដំណើរមួយចំនួននៅមានជីវិតនិង រងរបួស។
ឥណ្ឌាគឺជាប្រទេសដែលមានប្រជាពលរដ្ឋស្លាប់ច្រើនជាងគេនៅលើពិភពលោកដោយសារស្ថានភាពផ្លូវអាក្រក់ពេលធ្វើដំណើរគឺ ក្នុង១ឆ្នាំស្លាប់១៥០ ០០០នាក់៕