ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ត្រូវ​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​គ្រឿង​ញៀន​នៅ​ខណ្ឌ​ទួលគោក

ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​សង្ស័យ​ថា បាន​ជួញ​ដូរ​គ្រឿង​ញៀន។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​ចុះ​ផ្សាយ​ដោយ​វេបសាយ​នគរបាល​ជាតិ។

វេបសាយ​ដដែល​នេះ បាន​បញ្ជាក់​ថា ក្មេង​ប្រុស​នោះ ត្រូវ​បាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់​ខ្លួន​នៅ​ក្នុង​សង្កាត់​បឹងកក់​ ២ បន្ទាប់​ពី​រក​ឃើញ​ក្រាម​ពណ៌ស​ថ្លា​ចំនួន ២២​កញ្ចប់​តូច ដែល​ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា​ជា​គ្រឿង​ញៀន។

វេបសាយ​ដដែល​នេះ បាន​បញ្ជាក់​បន្ថែម​ថា ក្មេង​ប្រុស​នោះត្រូវ​បាន​ឃាត់​ខ្លួន​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក និង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដោយ​ថា ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។

បទ​ល្មើស​គ្រឿង​ញៀន​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដោយ​សមត្ថកិច្ច​ចាប់​ខ្លួន​មនុស្ស​ដល់​ទៅ​​ជាង ៧​ពាន់​នាក់ នៅ​ក្នុង​រយៈ​ពេល​ជិត ៤​ខែ​ដើម​ឆ្នាំ​២០១៧​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ