ទាហានថៃចំនួន៦នាក់នៅភាគខាងត្បូងបានស្លាប់ នៅក្នុងហេតុការណ៍នៃការវាយប្រហារមួយដោយគ្រាប់បែក លើរថយន្តរបស់ទាហាន ហើយករណីនេះត្រូវបានគេចោទថា ជាការបង្កឡើងដោយពួកបះពោរផ្តាច់ខ្លួនកាន់សាសនាឥស្លាម។
អ្នកកាន់សាសនាឥស្លាមភាគច្រើននៅតំបន់ព្រំដែនភាគខាងត្បូង បានវាយប្រហារបន្តបន្ទាប់ច្រើនទសវត្សរ៍មកនេះ គឺពួកបះបោរកំពុងវាយប្រហារលើអ្នកកាន់សាសនាព្រះពុទ្ធនិងពួកទាហានដើម្បីផ្តាច់ខ្លួនទៅជារដ្ឋស្វ័យយ័ត្ន។
ចំនួនអ្នកស្លាប់ដោយារការបំផ្ទុះគ្រាប់បែក និងការបាញ់កាំភ្លើងនៅភាគខាងត្បូងនោះមានប្រមាណ៦៨០០នាក់ គិតចាប់តាំងពីឆ្នាំ២០០៤។
ចំណែកការវាយប្រហារចុងក្រោយនៅថ្ងៃព្រហស្បតិ៍នោះ គឺបាញ់លើទាហានយាមល្បាត ដោយការបំផ្ទុះគ្រាប់បែកលើរដ្ឋយោធា និង បានបាញ់កាំភ្លើងបន្ថែមនៅក្នុងខេត្តណារ៉ាត់ធីវ៉ាត់។
គនរបាលថៃបានបញ្ជាក់ថា ក្នុងការណ៍អាវុធនោះបានបណ្តាលឲ្យទាហានពីរនាក់ស្លាប់ភ្លាមៗ និង ២នាក់ផ្សេងទៀត បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ការវាយប្រហារកាលពីម្សិលមិញនោះគឺចាប់ផ្តើមឡើង១ថ្ងៃមុនព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលយោធាថៃបើកការវាយប្រហារលើព្រះវិហារឥស្លាមមួយចោទថា ចលានក្រុមបះបោរ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួសចំនួន៣២នាក់៕