ទីភ្នាក់ងារនគរបាលការពារសន្តិសុខតំបន់អឺរ៉ុប (Europol)បានថ្លែងថា ពួកឧទ្ទាមរដ្ឋឥស្លាម បានកំពុងធ្វើការវិវត្តន៍ប្រព័ន្ធទំនាក់ទំនងសង្គមរបស់ពួកគេ ដើម្បីជៀសវាងមានការទប់ស្កាត់លើមធ្យោបាយទំនាក់ទំនង និង យុទ្ធនាការឃោសនារបស់ពួកគេក្នុងស្វែងរកឲ្យមនុស្សចូលរួម និង ប្រមូលជាថវិកា។
នាយកទីភ្នាក់ងារនគរបាលការពារសន្តិសុខតំបន់អឺរ៉ុបលោក Rob Wainwright ថ្លែងថា ទម្រង់ថ្មីនៃការទំនាក់ទំនងតាមអនឡាញជាមួយពួកគេគឺសមត្ថកិច្ចមិនអាចតាមមើលណឹងនោះទេ ក្នុងរយៈពេល៤៨ម៉ោង។ លោកបន្តថា ទើបរកឃើញថា បណ្តាញទំនាក់ទំនងសង្គមរបស់ពួកឥស្លាមបានវត្តន៍ថ្មី ដែលផ្នែកមួយនៃសកម្មភាពតាមអ៊ិនធើណែត។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
នៅពេលដែលទីភ្នាក់ងារនគរបាលការពារសន្តិសុខតំបន់អឺរ៉ុប បង្គ្រាបលើប្រព័ន្ធទំនាក់ទំនងរបស់រដ្ឋឥស្លាម និង ពួក អាល់កៃដា នោះរកឃើញមានការទាក់ទងជាមួយមន្ត្រីជាច្រើនរបស់ អាមេរិក ប៊ែលហ្សិក ក្រិច ប៉ូឡង់ និង ប៉ទុយកាល់ ជាង២០០០ គណនេយ្យ ដែលដំណើរការលើប្រព័ន្ធផ្សព្វផ្សាយចំនួន២០។
ពួកក្រុមឧទ្ទាមឥស្លាមជីហាត បានពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីធ្វើយុទ្ធនាការអូសទាញកម្លាំងនិង ថវិកា ចូលតាមប្រព័ន្ធឯកជនរបស់ពួកគេតាម ប្រព័ន្ធ Telegram។
ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Facebook និង Google បានរងសម្ពាធពីស្ថានការណ៍នយោបាយកើនឡើង ដោយសារវាបានក្លាយជាឧបករណ៍ សម្រាប់ឲ្យពួកឧទ្ទាមប្រើប្រាស់៕