ព្យុះធូលីបានធ្លាក់ខ្លាំងនៅភាគខាងជើងនៃប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលបង្កឲ្យប៉ះពាល់ដល់គុណភាពខ្យល់ និង គំរាមកំហែងខ្លាំងដល់កុមារនិងមនុស្សវ័យចំណាស់ដែលស្ថិតនៅក្រៅផ្ទះ។
រដូវនេះគឺជារដូវខ្យល់ធូលីនៅក្នុងប្រទេសចិន ដែលខ្យល់ចាប់ផ្តើមបក់ទិសដៅឆ្លងកាត់សមុទ្រខ្សាច់ Gobi បានបក់នាំយកខ្សាច់ និង កំទេចធូលី ឆ្ពោះទៅកាន់ភាគខាងត្បូងក្នុងរយៈចម្ងាយវែងផងដែរ។
មន្ត្រីចិនថ្លែងថា ខ្យល់ព្យុះកខ្វក់នេះ វាលាតត្រដាងវែងគឺចាប់ពីចំណុចកណ្តាលរហូតដល់តំបន់ព្រំដែនជាមួយប្រទេសម៉ុងហ្គោលី ចំណែកពលរដ្ឋនៅតំបន់ផ្សេង និង ទីក្រុងប៉េកាំងដែលនៅឆ្ងាយ ក៏ជះឥទ្ធិពលរាប់ម៉ោងដោយសារខ្យល់នេះដែរ។
មន្ត្រីរដ្ឋាភិបាលថ្លែងថា ខ្យល់ព្យុះ ធូលី អាចនឹងជះដល់រដ្ឋធានី ដល់ថ្ងៃសៅរ៍ពេលរសៀល នៅពេលដែលប្រព័ន្ធគំនាបលើយើង ដែលធ្វើឲ្យបះពាល់សុខភាពកាន់តែខ្លាង៕