សមត្ថកិច្ចរកឃើញជនជាតិនីហ្សេរីយ៉ា ៦០ នាក់ស្នាក់នៅ និង ប្រកបរបរដោយខុសច្បាប់ នៅក្នុងផ្ទះមួយនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កាលពីរសៀលម្សិលមិញ ព្រះរាជអាជ្ញារងនៃអយ្យការអបសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យភូមិគ្រឹះមួយនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងការចុះពិនិត្យនេះរកឃើញជនជាតិនីហ្សេរីយ៉ា៦០នាក់ ប្រុសទាំង ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បន្ទាប់ពីរកឃើញថា អ្នកទាំងនោះរស់នៅខុសច្បាប់សមត្ថកិច្ចក៏ចាប់បញ្ជូនទៅកាន់អគ្គនាយដ្ឋានអន្តោប្រវេស៍ ដើម្បីត្រួតពិនិត្យឯកសារនិងនីតិវិច្បាប់៕