បាតុភូតធម្មជាតិក្នុងខេត្តបាត់ដំបង មានភ្លៀង ខ្យល់កន្ត្រាក់ និង រន្ទះបាញ់បានបណ្តាលឲ្យសត្វគោចំនួន២ក្បាលបានងាប់ ស្លាកគណបក្សប្រជាជនកម្ពុជាចំនួន២ផ្ទាំងបានបាក់រលំ និង ធ្វើឲ្យខូចខាតដល់លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនទៀត។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ហេតុការណ៍នោះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅវេលាម៉ោង ១៥ និង ៣០នាទី ដែលកើតនៅ ស្រុកឯកភ្នំ ស្រុក ថ្មគោល និង នៅស្រុកកំរៀង។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ខ្យល់កន្ត្រាក់ និង រន្ទះបាញ់ ពិសេសនៅតំបន់វាលទំនាប និង ខ្ពង់រាប ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១១ខែឧសភា៕