កន្លែងប្រវត្តិសាស្ត្រ ដែលព្រះពុទ្ធប្រសូត្រនៅក្នុងប្រទេសនេប៉ាល់ កំពុងតែប្រឈមការគំរាមកំហែងខ្លាំង ដោយសារការបំពុលបរិយាកាស ដែលអ្នកវិទ្យាសាស្ត្រ និង មន្ត្រីរដ្ឋាភិបាលសម្តែងការព្រួយបារម្ភ។
ទិន្នន័យថ្មីៗដែលទទួលបានពីស្ថានីយ៍តាមដានគុណភាពខ្យល់ ទាំង៥នៅទូទាំងប្រទេស បានបង្ហាញថា កំពុងតែបំពុលបរិយាកាសខ្លាំង។ បញ្ហាប្រឈមខ្លាំងគឺដោយសារតែអនុញ្ញាតឲ្យការបង្កើតតំបន់ឧស្សាហកម្មនៅក្បែរនោះច្រើន។
អង្គការសុខភាពពិភពលោកបានកំណត់ស្តង់ការសុខភាពសម្រាប់ការបំពុលបរិយាកាសត្រឹម២៥ មីក្រូក្រាម ក្នុង១ម៉ែត្រគូប ប៉ុន្តែរដ្ឋាភិបាលនេប៉ាល់កំណត់ស្តង់ជាតិរហូតដល់៤០ ក្នុងមួយម៉ែត្រគូបនៃខ្យល់។
ការសិក្សារបស់អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញដែរថា ការបំពុលបរិយាកាសកំពុងកើនឡើងខ្លាំង នៅក្នុងតំបន់ប្រវត្តិសាស្ត្រជាទីកន្លែងប្រសូត្រព្រះពុទ្ធិ។នេះបើតាមសារព័ត៌មានBBC។
ការសិក្សារបស់ IUCN និង UNESCO បានបង្ហាញថា ការបំពុលបរិយាកាស នៅជុំវិញកន្លែងប្រវត្តិសាស្ត្រនេះ មានការកើនឡើងជាលំដាប់។
បច្ចុប្បន្នរដ្ឋាភិបាលនេប៉ាល់បាន រៀបចំគម្រោងលើដីទំហំ១៥គីឡូម៉ែត្រការ៉េ នៅភាគខាងជើង ខាងកើត និងខាងលិចនៃតំបន់នោះទុកជាតំបន់ការពារ។