គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ជិត១០០នាក់ ដោយសំអាងលើមូលហេតុផ្សេងៗគ្នា។
ក្នុងសេចក្តីសម្រេចមួយ កាលពីថ្ងៃទី២៣ខែឧសភានេះ គជបបានសម្រេចលុបឈ្មោះបេក្ខជនឈរបោះឆ្នោតចំនួន៦៣នាក់ដោយសារមិនគ្រប់អាយុ២៥ឆ្នាំ ខណៈបេក្ខជន២១នាក់ទៀត បានលាឈប់ និងខ្លះទទួលមរណភាព។
ក្រៅពីនោះ មានបេក្ខជនចំនួន៤នាក់ត្រូវបានលុបចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដែរដោយសារតែមានឈ្មោះស្ទួន៕