នៅថ្ងៃសុក្រនេះ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតករណីបំផ្ទុះគ្រាប់បែកនៅសាលាបត្តេយ្យមួយកន្លែងនៅភាគខាងកើតទីក្រុង Xuzhou នៃប្រទេសចិនបណ្តាលឲ្យមនុស្សចំនួន៨នាក់ស្លាប់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស ហើយជនរងគ្រោះពោរពេញទៅដោយឈាមដេកនៅលើដី។
សារព័ត៌មានរដ្ឋចិនចុះផ្សាយថា រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក Guo Shengkun បញ្ជាឲ្យមានការស៊ើបអង្កេតរកអ្នកបង្កឲ្យឃើញឲ្យបានឆាប់រហ័សតាមការដែលអាចធ្វើទៅបាន ដើម្បីដាក់ទោស និងបង្ការគ្រោះថ្នាក់អាចកើតឡើងដល់ប្រជាពលរដ្ឋផ្សេង។
សមត្ថកិច្ចបានដាក់ការសង្ស័យថា ឧបទ្ទវហេតុនេះ កើតឡើងស្រដៀងការរៀបចំវាយប្រហារនៅក្នុងខេត្ត Jiangsu ហើយថា អាចក្រុមតែមួយអ្នកប្រព្រឹត្ត។
កាសែត Global Times និង China Youth Daily ដកស្រង់សម្តីជនរងគ្រោះចុះផ្សាយថា មានហ្គាសធ្លាយនៅកន្លែងម្ហូបអាហារ បន្ទាប់មកមានការផ្ទុះឡើង៕