កូរ៉េខាងជើងបានបាញ់សាកល្បងរ៉ុកែត ដែលបំពាក់គ្រឿងយន្តអាចបាញ់ឆ្លងទ្វីបបានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនេះជាផ្នែកមួយដែលបង្ហាញពីការរីកចម្រើននៃកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។
មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកថ្លែងថា រ៉ុកែតរបស់កូរ៉េខាងជើងបានបាញ់កាលពីម្សិលមិញ។ មន្ត្រីរូបនេះថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ដំណឹងពីការសាកល្បងអាវុធជាថ្មីនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ជំរុញចិនឲ្យប្រើតួនាទីក្នុងនាមជាសម្ព័ន្ធមិត្តដើម្បីដាក់សម្ពាធលើកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ អាមេរិកបានជំរុញឲ្យចិនដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងដាក់សម្ពាធការទូតជាមួយកូរ៉េខាងជើងបន្ថែមទៀត ដើម្បីរក្សាសន្តិសុខនិងសន្តិភាពនៅក្នុងតំបន់៕