ប្រធានាធិបតីចិននឹងទៅបំពេញទស្សនកិច្ចនៅហុងកុងសប្តាហ៍ក្រោយ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅដែនដីហុងកុងនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមពិធីរំឭកខួប ២០ឆ្នាំនៃការប្រគល់ដែនដីនេះពីអង់គ្លេសទៅឲ្យចិន។​

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចុះផ្សាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនទៅកាន់ដែនដីហុងកុងនេះ អាចនឹងមានការប្រឈមមុខដាក់គ្នាខ្លាំង ខណៈយុវជនទាមទារឲ្យមានការដឹកនាំតាមបែបប្រជាធិបតេយ្យត្រៀមរៀបចំការតវ៉ាប្រឆាំងដំណើរទស្សនកិច្ចនេះ។​

មន្ត្រីរដ្ឋាភិបាលមិនបានរំពឹងថា លោក ស៊ី ជីនពីង ធ្វើដំណើរទៅកាន់ដែនដីហុងកុងនោះទេ ព្រោះថានេះជាដំណើរទស្សនកិច្ចលើកទី១ហើយចាប់តាំងពីលោក​ក្លាយជាប្រធានាធិបតីកាលពីឆ្នាំ២០១៣។​

សារព័ត៌មាន South China Morning Post ចុះផ្សាយថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស៊ី ទៅកាន់ដែនដីហុងកុងបានបញ្ជាក់ជាផ្លូវការនៅថ្ងៃសុក្រនេះ។​

ដំណើរទស្សនកិច្ចនេះចាប់ផ្តើមធ្វើឡើងស្របពេលដែលមានការចោទថា រដ្ឋអំណាចទីក្រុងប៉េកាំងកំពុងតែរឹតត្បិតសេរីភាព និង បង្កឲ្យមានការមិនសប្បាយចិត្ត ដល់រដ្ឋពាក់កណ្តាលស្វ័យយ័តនេះ នាំឲ្យមានចលនាតវ៉ាថ្មីកើតឡើងទាមទារផ្តាច់ខ្លួនចេញពីប្រទេសចិន។​

ក្រុមអ្នកតវ៉ាអះអាងថា ពួកគេរៀបចំការតវ៉ានៅក្នុងពិធីរំឭកខួបនៃការប្រគល់ដែនពីអង់គ្លេសទៅចិន ចំណែកអាជ្ញាធរអះអាងថា នឹងមានការកម្លាំងការពារច្រើនពេលលោកស៊ីជីនពីងទៅដល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ