ទូតអាមេរិកថ្មីបញ្ជូនទៅកាន់ប្រទេសចិន ថ្លែងថា អាទិភាពនៃការបំពេញមុខងារគឺបញ្ឈប់ការគំរាមកំហែង ដែលបង្កឡើងដោយកូរ៉េខាងជើង គឺជា ចំណុចមិនស្មើភាពក្នុងការស្វែងរកដំណោះស្រាយអាមេរិកចិន។ នេះបើតាមវីឌីអូដែលអាមេរិកផ្ញើទៅឲ្យចិននៅថ្ងៃចន្ទនេះ។
លោកTerry Branstad អតីតអភិបាលក្រុង Iowa បានថ្លែងថា ទីក្រុងប៉េកាំងគឺជាមិត្តចាស់ របស់លោក។ Branstad ត្រូវបានត្រាំ បញ្ជាក់តាំងពីថ្ងៃទី២៤ខែ ឧសភា ថា តែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ដែលត្រូវបញ្ជូនទៅចិន ប៉ុន្តែគ្រាន់តែបានជូនដំណឹង គឺមិនទាន់បញ្ជូនទៅនៅឡើយ។
លោកTerry Branstad ថ្លែងថា ចំណុចអាទិភាពដែលលោកត្រូវធ្វើពេលទៅដល់ចិនគឺ ពាណិជ្ជកម្មមិនស្មើភាពគ្នាជាមួយចិន បញ្ឈប់ការគំរាមកំហែងពីកូរ៉េខាងជើង និង កិច្ចការទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរគឺជាចំណុចអាទិភាព។
ជាញឹកញាប់អាមេរិកតែងស្នើឲ្យចិនជួយអន្តរាគមន៍ ដាក់សម្ពាធលើកូរ៉េខាងជើង ដើម្បីបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែ។ ចិនគឺជាសម្ព័ន្ធមិត្តជិតបំផុតរបស់កូរ៉េខាងជើង។