មនុស្សដល់ទៅ ១៣២នាក់ ត្រូវបានសម្លាប់ ហើយជាង ៤០០នាក់ទៀតបានរងរបួស នៅគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីខែមុននេះ។ នេះដោយយោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍។
របាយការណ៍ដែលផ្សាយលើវេបសាយនគរបាលជាតិ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា គ្រោះថ្នាក់ចរាចរណ៍ ២៧២លើក បានកើតឡើងនៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្ស ១៣២នាក់ និងបណ្ដាលឲ្យមនុស្ស ៤២០នាក់ទៀតរងរបួសធ្ងន់ស្រាល។
គ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរាយការណ៍ថា កើតឡើងរៀងរាល់ថ្ងៃ ដោយសម្លាប់មនុស្សជាង ១៦០០នាក់ និងបណ្ដាលឲ្យមនុស្សជាង ៦៦០០នាក់ទៀតរងរបួស កាលពីឆ្នាំ២០១៦កន្លងមក៕