របាយការណ៍របស់ក្រសួងសាធារណៈការ និង ដឹកជញ្ជូនបានបង្ហាញថា បច្ចុប្បន្នសំណង់ផ្លូវថ្នល់ និង ស្ពានប្រមាណ៧០% ទទួលបានការគាំទ្រតាមរយៈថវិកាជំនួយ និង កម្ចីពីរដ្ឋាភិបាលចិន។
រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូនលោក ស៊ុន ចាន់ថុល លើកឡើងបាយការណ៍ ក្នុងពិធីទទួលគ្រឿងបរិក្ខាសម្រាប់ជួលផ្លូវ និងស្ពានដែលបរិច្ចាគដោយក្រុមហ៊ុនចិន ហាយ ណាន់ នៅថ្ងៃសុក្រនេះ ហើយត្រូវបានទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ដកស្រង់យកទៅចុះផ្សាយ។
របាយការណ៍នោះបង្ហាញថា ផ្លូវថ្នល់ជាង ២០០០គីឡូម៉ែត្រ ស្ពានឆ្លងទន្លេចំនួន៧ និងកំពង់ផែកុងតឺន័រស្វ័យថ្មីមួយនៅភ្នំពេញ ដែលសាងសង់រួចគឺជាកម្ចីរបស់ចិនមានការប្រាក់ទាប។
លោក ស៊ុន ចាន់ថុល ឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០០៤ មក កម្ពុជាទទួលបានកម្ចីពីចិនជាង ២ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍផ្លូវ និង ស្ពាន។