មនុស្សដល់ទៅជិត ១០០នាក់ ត្រូវបានសម្លាប់ និងជិត ៣០០នាក់ទៀតរងរបួសធ្ងន់ស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល ២២ថ្ងៃក្នុងខែនេះ។ នេះដោយផ្អែកតាមរបាយការណ៍នគរបាលចរាចរណ៍ផ្លូវគោក។
របាយការណ៍ដដែលនេះដែលចុះផ្សាយលើគេហទំព័រនគរបាលជាតិ បានឲ្យដឹងបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ ១៨១ករណី បានកើតឡើងនៅទូទាំងប្រទេស នៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី២២ ខែកក្កដានេះ ដោយបានសម្លាប់មនុស្សដល់ទៅ ៩៦នាក់ និងបណ្ដាលឲ្យមនុស្ស ២៨១នាក់រងរបួស ក្នុងនោះរបួសធ្ងន់ ១៨១នាក់។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្សជាង ១៦០០នាក់ និងបណ្ដាលឲ្យរបួសជាង ៦៦០០នាក់ កាលពីឆ្នាំមុន៕