បុរសម្នាក់ត្រូវបានសមត្ថកិច្ចអូស្ត្រាលីបាញ់ស្លាប់នៅស្ថានីយ៍រថភ្លើងក្នុងកណ្តាលទីក្រុងស៊ីនី នៅពេលដែលមានការប្រឈមមុខដាក់គ្នាមួយ។
ហេតុការណ៍នេះកើតឡើងនៅក្បែរកន្លែងហាងលក់ផ្កាមួយ ហើយបុរសនោះ បានធ្វើដំណើរចូលស្ថានីយ៍រថភ្លើង កាលពីល្ងាចថ្ងៃពុធម្សិលមិញ។ នេះបើតាមសារព័ត៌មានBBC។
នគរបាលថា បុរសនោះត្រូវបានគេរាយការណ៍ថា ជាចោរហើយក្រោយមកបន្តិចបុរសនោះក៏ត្រូវបានបាញ់សម្លាប់បន្ទាប់ពីការប្រឈមមុខជាមួយនគរបាល។ នគរបាលបញ្ជាក់ថា ករណីនេះ មិនពាក់ព័ន្ធអំពើភេរវកម្មនោះទេ។ សាក្សីបញ្ជាក់ថា បុរសនោះបានកាន់កន្ត្រៃធ្វើជាវុធ តតាំងជាមួយសមត្ថកិច្ចមុនពេលបាញ់ស្លាប់។