នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាជន បង្កើនការប្រុងប្រ័ត្នខ្ពស់ ដោយថាខេត្តមួយចំនួន កំពុងទទួលរងឥទ្ធិពល ខ្យល់ព្យុះ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យមានទឹកជំនន់ជនលិច និងអាចមានជំងឺឆ្លងផ្សេងៗទៀតផងដែរ។
យោងតាមទំព័រហ៊េសប៊ុក (Facebook) ផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចុះផ្សាយនៅថ្ងៃទី ២៧ ខែកក្កដា នេះបានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យខេត្តមួយចំនួនត្រូវជន់លិច និងអាចបង្កឲ្យមានជំងឺរាតត្បាត ដូចជា ជំងឺស្អូច ស្រឡទែន រាក គ្រុនពោះវៀន អាសន្នរោគ ពុលចំណីអាហារ រលាកថ្លើមប្រភេទអេ (A) ព្រូន លិបគូ គ្រុនចាញ់ គ្រុនឈាម ផ្តាសសាយ និងជំងឺផ្សេងៗទៀត។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្ថែមទៀតថា បើសិនជាមានការសង្ស័យ ឬមានប្រជាជនណាដែលបានឆ្លងជំងឺរាតត្បាតខាងលើ សូមទំនាក់ទំនងរយះតាមលេខទូរស័ព្ទ ១១៥ ជាបន្ទាន់ ដើម្បីធ្វើត្រួតពិនិត្យ។
ម៉ាប់ ស៊ុយ [email protected]