នគរបាលរបស់អេស្ប៉ាញ ដាក់ការសង្ស័យថា បុរសម្នាក់ជាអ្នកបើករថយន្តដឹកអ្នកដំណើរ សម្រុកចូលក្នុងហ្វូងមនុស្សជាតំបន់ទេសចរណ៍ច្រើន នៅBarcelona បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់នោះ កំពុងនៅមានជីវិតហើយរត់គេចខ្លួន។
សារព័ត៌មានBBCចុះផ្សាយថា បុរសជាជនសង្ស័យនោះ ឈ្មោះ Moussa Oukabir អាយុ១៧ឆ្នាំ គឺជាបុរសម្នាក់ក្នុងចំណោម៥នាក់ដែលសារព័ត៌មាននានាចុះផ្សាយថា ត្រូវសមត្ថកិច្ចបាញ់សម្លាប់នៅព្រឹកថ្ងៃសុក្រម្សិលមិញ ក្រោយពេលដែលពួកគេរៀបចំវាយប្រហារសម្លាប់ដោយបើករថយន្តបំបុកជាលើកទី២ម្តងទៀតនៅ Cambrills នៅភាគខាងលិចរដ្ឋធានីBarcelona។
ប៉ុន្តែនគរបាលអេស្ប៉ាញដាក់ការសង្ស័យថា បុរសអាយុ១៧ឆ្នាំរូបនេះ មិនទាន់ស្លាប់ទេ ហើយកំពុងរត់គេចខ្លួន ដែលសមត្ថកិច្ចកំពុងស៊ើបអង្កេតស្វែងរក។
ក្រុមវាយប្រហារនេះ ធ្វើសកម្មភាពនៅថ្ងៃព្រហស្បតិ៍ជាថ្ងៃដំបូងបានសម្លាប់មនុស្សអស់១៣នាក់ និង ប្រមាណ៥០នាក់រងរបួស ចំណែកវាយប្រហារលើកទី២បើករថយន្តបំបុកដដែលនៅថ្ងៃសុក្រគឺក្រោយមួយថ្ងៃបានសម្លាប់មនុស្ស១នាក់ និង របួសប្រមាណ៦នាក់ផ្សេងទៀត ហើយក៏ត្រូវសមត្ថកិច្ចបើកការបាញ់សម្លាប់។ ប្រែសម្រួល ដោយពៅ មេត្តា