មនុស្សចំនួន ៩៥នាក់ ត្រូវបានស្លាប់ និង២៨៥នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ២០ថ្ងៃក្នុងខែសីហានេះ។
យោងតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថារបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៩៤លើក បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៩៥នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន២៨៥នាក់។
បើតាមអគ្គស្នងការនគរបាលជាតិ នៅឆមាសទី១ ក្នុងឆ្នាំ២០១៧នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន១ ៩០៧លើក ស្លាប់មនុស្សចំនួន ៩៣១នាក់ និងរបួស៣ ០០៦នាក់៕
ដោយ ហូរតុងហាន់