ប៉ូលិស​អេស្ប៉ាញ​ថា បាន​បាញ់​សម្លាប់​អ្នក​បើក​ឡាន​បំបុក​មនុស្ស​នៅ​ទីក្រុង​បាសេឡូណា

សារព័ត៌មាន BBC បាន​ចុះ​ផ្សាយ​ថា ប៉ូលិស​អេស្ប៉ាញ​បាន​​បាញ់​សម្លាប់​​ជន​សង្ស័យ​សំខាន់​ម្នាក់​​ឈ្មោះ យូណេស អាប៊ូយ៉ាអាហ្កូប នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​បាសេឡូណា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។

សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​ថា ជន​សង្ស័យ​រូប​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​អ្នក​បើក​បរ​រថយន្ត​មួយ​គ្រឿង ដែល​បាន​បើក​បំបុក​នៅ​ក្នុង​តាម​ដង​ផ្លូវ​នៅ​តំបន់ Las Ramblas ដោយ​បាន​សម្លាប់​មនុស្ស ១៣​នាក់ និង​បណ្ដាល​មនុស្ស​ជាង ១០០​នាក់​ទៀត​​រង​របួស​។

ប៉ូលិស​អេស្ប៉ាញ បាន​អះ​អាង​ថា ជន​សង្ស័យ​នោះ ត្រូវ​បាន​បាញ់​សម្លាប់​​នៅ​ចម្ងាយ ៤០​គីឡូម៉ែត្រ នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​បាសេឡូណា នៅ​ជិត​កន្លែង​កែ​ច្នៃ​កាក់​សំណល់ ក្រោយ​ពី​ការ​វាយ​ប្រហារ​កើត​ឡើង។

ជន​សង្ស័យ អាប៊ូយ៉ាអាហ្កូប ដែល​បាន​ពាក់​ខ្សែ​ក្រវ៉ាត់​គ្រឿង​ផ្ទុះ​ក្លែង​ក្លាយ​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ស្រែក​ខ្លាំង​ៗ​ថា “អាឡាហ៊ូ អាក់បារ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ