រញ្ជួយដីកម្លាំង៨,១រិច្ឆទ័រ ញ័រនៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិកនៅថ្ងៃនេះ របាយការណ៍បឋមបង្ហាញថា មនុស្ស៥នាក់ស្លាប់ ហើយមានការព្រមានថា នឹងមានរលកស៊ូណាមី ប៉ះពាល់ដល់ប្រទេសមួយចំនួនទៀតនៅអាមេរិកកណ្តាល។
ក្រុមអ្នកភូមិសាស្ត្រអាមេរិកបានឲ្យដឹងថា ការរញ្ជួយដីនេះនៅក្នុងភូមិសាស្ត្រមហាសមុទ្រប៉ាសីុហ្វិច ប្រហែលស្ថិតនៅចម្ងាយ៨៧គីឡូម៉ែត្រនៅភាគខាងលិចនៃទីក្រុង Pijijiapan ហើយញ័រក្នុងជម្រៅ៧០គីឡូម៉ែត្រ។ នេះបើតាមសារព័ត៌មាន BBC។
ក្រុមអ្នកភូមិសាស្ត្រព្រមានថា រញ្ជួយដីនេះអាចបង្កជារលកស៊ូណាមី នៅប្រទេសមួយចំនួននៅអាមេរិកកណ្តាលរួមមានទាំងនៅ Mexico, Guatemala, EI Salvador, Costa Rica, Panama និង Honduras។
ការរញ្ជួយដីនេះ បានធ្វើឲ្យញ័រ និងបាក់អគារនាំឲ្យមនុស្សនាំគ្នារត់ចេញទៅប្រមូលផ្តុំនៅលើផ្លូវ ដើម្បីគេចចេញពីគ្រោះថ្នាក់។
ការសិក្សាបានរកឃើញថា ការញ័រនោះក្នុងចម្ងាយប្រមាណ១០០០គីឡូម៉ែត្រចេញពីចំណុចញ័រនៅក្នុងរយៈពេលមួយនាទីដំបូង៕