គណៈកម្មាការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានប្រកាសថា ទំព័រហ្វេសប៊ុកអ្នកនាំពាក្យ គ.ជ.ប. ត្រូវបានជនអនាមិក Hack នៅថ្ងៃនេះ។ នេះដោយយោងតាមសេចក្ដីប្រកាសព័ត៌មានខ្លីមួយនៅលើទំព័រហ្វេសប៊ុក គ.ជ.ប.។
គ.ជ.ប បានចេញសេចក្ដីប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៦ ខែកញ្ញានេះថា ទំព័រហ្វេសប៊ុកអ្នកនាំពាក្យ គ.ជ.ប. ដែលមានឈ្មោះថា “អ្នកនាំពាក្យ គ.ជ.ប-NEC spokesperson” ត្រូវបានជនអនាមិក Hack យកទៅប្រើប្រាស់។
សេចក្ដីប្រកាសដដែលបន្តថា គ.ជ.ប. មិនទទួលខុសត្រូវលើរាល់ព័ត៌មានទាំងឡាយណាដែលផ្សព្វផ្សាយដោយហ្វេសប៊ុក “អ្នកនាំពាក្យ គ.ជ.ប-NEC spokesperson” ឡើយ ហើយ គ.ជ.ប នឹងផ្ដល់ព័ត៌មានជាក្រោយក្នុងករណីមានការប្រែប្រួល៕