អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានលើកឡើងពីបញ្ហាសន្តិសុខ សុវត្ថិភាព នៅ ពេលដែលនាំខ្លួនលោក កឹម សុខា ពីពន្ធនាគារខេត្តត្បូងឃ្មុំដើម្បី ចូលរួម សវនាការ នៅ សាលាឧទ្ធរណ៍នៅសប្តាហ៍ក្រោយ។
ក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារផ្ញើទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៨ ខែកញ្ញា បានស្នើឲ្យសាលាឧទ្ធរណ៍ពិចារណា ឡើងវិញក្នុងការតម្រូវឲ្យនាំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពី ពន្ធនាគារត្រពាំផ្លុង ដើម្បីចូលរួមសវនាការនៅថ្ងៃទី២៦ ខែកញ្ញា នៅសប្តាហ៍ក្រោយ។
លោក កឹម សុខា ត្រូវ បានសមត្ថកិច្ចចាប់ខ្លួនតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីរំលងអធ្រាត្រថ្ងៃទី៣ខែ កញ្ញា ដោយចោទពីបទក្បត់ជាតិ។ លោក កឹម សុខា នឹងត្រូវចូលរួមសវនាការនៅសប្តាហ៍ក្រោយលើបណ្តឹងសុំនៅក្រៅឃុំ។