អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា រោងចក្រផលិតបាតស្បែកជើងមួយកន្លែងនៅម្ដុំចោមចៅ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោងជាង ២រសៀលថ្ងៃនេះ តែមិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរបួសនោះទេ។
បើតាមការឲ្យដឹងពីមន្ត្រីប្រចាំការនៅស្នងការនគរបាលខណ្ឌពោធ៍សែនជ័យ លោក ខួង សម្បត្តិ បានឲ្យដឹងថា អគ្គីភ័យមួយបានឆាប់ឆេះរោងចក្រផលិតបាតស្បែកជើងមួយកន្លែងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធ៍សែនជ័យ តែមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរបួសនោះទេ។
លោក ខួង សម្បត្តិ បានឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ពន្លត់រួចរាល់ហើយ តែលោកមិនទាន់ដឹងពីមូលហេតុ ឬទំហំនៃការខូចខាតនៅឡើយទេ៕