អភិបាលខណ្ឌសែនសុខ ត្រូវបានផ្លាស់ប្ដូរចេញ និងដាក់ជំនួសអភិបាលខណ្ឌថ្មី ដែលជាអតីតអភិបាលរងខណ្ឌនេះ។ នេះដោយយោងតាមសេចក្ដីសម្រេចថ្មីរបស់រដ្ឋាភិបាល។
ក្នុងអនុក្រឹត្យចុះថ្ងៃទី២៩ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ទេរភារកិច្ចអភិបាលខណ្ឌសែនសុខ លោក ប៉ឹល កុសល ឲ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហផ្ទៃ។
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន បានសម្រេចតែងតាំងលោក ម៉ូវ ម៉ានិត ជាអភិបាលខណ្ឌថ្មីនៃខណ្ឌសែនសុខ ជំនួសលោក ប៉ឹល កុសល។
មុននឹងត្រូវបានតែងតាំងជាអភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ក៏មានអតីតភាពជាអភិបាលរងខណ្ឌសែនសុខនេះផងដែរ ហើយជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ទៀតផង៕