បុរស៤នាក់ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះហាងកុំព្យួទ័រក្នុងរាជធានីភ្នំពេញ

(រូបភាពពីហ្វេសប៊ុករបស់ខណ្ឌដូនពេញ)

បុរស៤នាក់ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះហាងកុំព្យួទ័រមួយកន្លែងកាលពីម៉ោង​១១យប់ថ្ងៃចន្ទម្សិលមិញ ដែល​មានទីតាំងនៅក្នុងភូមិ១៩ ផ្លូវលេខ៧០ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។​

តាមគេហទំព័រហ្វេសប៊ុករបស់ខណ្ឌដូនពេញបានឲ្យដឹងថា ហាងកុំព្យួទ័រនោះឈ្មោះ អេស ធី ស៊ី កុំព្យួទ័រ។ ចំណែក​មូលហេតុដែលបណ្តាលឲ្យឆេះនេះ គឺឆ្លងចរន្តអគ្គិសនី ហើយបានបំផ្លាញសម្ភារក្នុងផ្ទះនោះទាំងស្រុង។​

តាមសមត្ថកិច្ចឲ្យដឹងថា ភ្លើងចាប់ផ្តើមឆេះនៅម៉ោង​១១យប់ ហើយពន្លត់អស់វិញនៅម៉ោង​១២យប់ដដែលនោះ ។ ហេតុការណ៍នោះមានវត្តមាន​លោក ឃួង ស្រេង អភិបាលរាជធានី លោក ជួន សុវណ្ណ ស្នងការនគរបាល និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងជួយអន្តរាគមន៍ពន្លត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ