ភាគីវៀតណាមនិងសហរដ្ឋអាមេរិកអាមេរិកបានបញ្ជាក់ថា ពួកគេនៅតែសហការគ្នាក្នុងការដោះស្រាយស្តារស្ថានភាពដីដែលកំពុងមានសារធាតុគីមី បន្សល់ពីការទម្លាក់គ្រាប់បែករបស់អាមេរិកលើទឹកដីវៀតណាមកាលពីសម័យសង្គ្រាមនោះឲ្យអស់នៅដើមឆ្នាំ២០១៨។
កាពីម្សិលមិញក្រុមការងារជំនាញពីកងទ័ពរបស់អាមេរិកនិងកងទ័ពវៀតណាមបានទៅត្រួតពិនិត្យនៅកន្លែងដែលមានសារធាតុគីមីពីសម័យសង្គ្រាម ហើយភាគីទាំងពីរប្តេជ្ញាសម្រេចកិច្ចការងារនេះឲ្យបានជោគជ័យទាំងស្រុងតាមការគ្រោងទុកនៅដើមឆ្នាំក្រោយ។ នេះបើតាមសារព័ត៌មាន Vietnam News។
ក្រុមការងារនៃប្រទេសទាំងពីរថ្លែងថា ពួកគេបានបន្សាបសារធាតុគីមីលើដី ៩៤០ ០០០ ម៉ែត្រគូប។ សារធាតុទាំងនេះ អាចប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងខូចគុណភាពដីក្នុងការដាំដំណាំ។
គម្រោងរបស់អាមេរិកនិងវៀតណាម រួមគ្នាបន្សាបសារធាតុគីមីនេះ ចាប់ផ្តើមឡើងកាលពីឆ្នាំ២០១២ ធ្វើការងារលើគោលដៅនៅក្នុងទីក្រុងដាណាង ជាទីក្រុងជាប់តំបន់ឆ្នេរនៅភាគកណ្តាលនៃប្រទេសវៀតណាម។
នៅក្នុងសម័យសង្គ្រាមវៀតណាមនិង អាមេរិកបានផ្ទៃដីវៀតណាម៦១ ៣០០គីឡូម៉ែត្រការ៉េ រងឥទ្ធិពលនៃសារធាតុគីមី និង មានគ្រាប់ផ្ទុះ ផ្ទៃដីនេះស្ថិតនៅក្នុងខេត្តចំនួន៦៣ ដែលស្នើនឹង១៨,២២ ភាគរយនៃផ្ទៃប្រទេសវៀតណាមទាំងមូល៕