គណបក្សកុម្មុយនីស្តចិនបានបង្ហាញមុខមេដឹកនាំកំពូលចំនួន៧រូប ស្ថិតនៅក្នុងការិយាល័យនយោបាយជាអ្នកសម្រេចការងារសំខាន់របស់ប្រទេស ក្នុងចំណោម៧រូបនោះដឹកនាំដោយលោក ស៊ី ជីនពីង ជាប្រធានាធិបតី។
មេដឹកនាំកំពូលទាំង៧នោះរួមមាន Xi Jinping, Li Keqiang, Li Zhanshu, Wang Yang, Wang Huning, Zhao Leji និងលោកHan Zheng។ ក្នុងចំណោម៧នាក់នេះ លោក Xi Jinpingជាប្រធានាធិបតី លោក Li Keqiangជានាយករដ្ឋមន្ត្រី។ អ្នកទាំងពីរកាន់តំណែងដដែលដូចការបោះឆ្នោតក្នុងបក្សចាត់តាំងកាលពី៥ឆ្នាំមុន។ ចំណែក៥រូបផ្សេងទៀតគឺជាបុគ្គលថ្មីដែលជំនួសឲ្យមន្ត្រី៥នាក់មុនដែលចូលនិវត្តន៍។ នេះបើតាមសារព័ត៌មាន Channel News Asia។
ប្រធានាធិបតី Xi Jinping លោក Li Keqiang នាយករដ្ឋមន្ត្រី សិ្ថតនៅក្នុងគណៈកម្មាធិការជាន់ខ្ពស់នេះចាប់តាំងពីឆ្នាំ២០០៧ ហើយបានជាប់ឆ្នោតជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីលើកដំបូង កាលពីឆ្នាំ២០១២៕