មន្ត្រីយោធាអាមេរិក៣រូបដែលធ្វើការនៅសេតវិមានត្រូវដកហូតតំណែង និងចាត់តាំងអ្នកថ្មីជំនួសវិញ បន្ទាប់ពីរកឃើញថា ពួកគេមានទំនាក់ទំនងខុសប្រក្រតីជាមួយស្ត្រីភេទនៅក្នុងប្រទេសវៀតណាម អំឡុងពេលដែលលោកដូណលត្រាំ បំពេញទស្សនកិច្ចនៅអាស៊ី។
តាមការចុះផ្សាយរបស់ Fox News បានឲ្យដឹងថា មន្ត្រីយោធាទាំងនេះ ជាក្រុមការងារដែលធ្វើការជាផ្នែកមួយនៃទីភ្នាក់ងារទំនាក់ទំនងរបស់សេតវិមាន។
ប៉ុន្តែសេចក្តីប្រកាសរបស់សេតវិមានមិនបានបញ្ជាក់ លម្អិតពីការទំនាក់ទំនងខុសប្រក្រតីដែលឈានដល់ការដកតំណែងដែលត្រូវជ្រើសតាំងអ្នកថ្មីជំនួសឡើងវិញនោះទេ។ ប៉ុន្តែថា សេតវិមានបានដឹងរឿងនេះ ហើយកំពុងតែស៊ើបអង្កេតបន្ថែម។
កាលពីខែសីហាកន្លងទៅ សេតវិមានបានដកហូតតំណែងយោធា៤រូប បន្ទាប់ពីពួកគេបាននាំស្ត្រីចូលក្នុងបន្ទប់សណ្ឋាគារ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក មីក ផេន ទៅកាន់ប្រទេស ប៉ាណាម៉ា៕