មីយ៉ាន់ម៉ានិងបង់ក្លាដេសបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃព្រហស្បតិ៍នេះ ស្តីពីការរៀបចំបញ្ជូនជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ដែលរត់គេចខ្លួនទៅកាន់ប្រទេសបង់ដេសឲ្យត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។
រដ្ឋមន្ត្រីរបស់មីម៉យ៉ាន់ម៉ាទទួលបន្ទុកក្រសួងការងារ អន្តោប្រវេសន៍និងប្រជាជន បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោក និងភាគីបង់ក្លាដេសបានចុះហេត្ថលេខារួចហើយលើកកិច្ចព្រមព្រៀងនៃការបញ្ជូនជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ពីបង់ក្លាដេសទៅកាន់រដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ាវិញ។
ហិង្សាប្រដាប់អាវុធរវាងកម្លាំងយោធាមីយ៉ាន់ម៉ាទៅជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងកើតឡើងកាលពីខែសីហាកន្លងទៅបណ្តាលឲ្យជនជាតិភាគតិចនេះជាច្រើន រងការសម្លាប់ ធ្វើទារុណកម្ម និងដុតបំផ្លាញលំនៅឋាន។ ដើម្បីគេចចេញពីអំពើហិង្សានេះ ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៦០ម៉ឺននាក់បានរត់ឆ្លងប្រទេសទៅកាន់ប្រទេសបង់ក្លាដេសជាប្រទេសជាប់ព្រំប្រទល់ជាមួយប្រទេសមីយ៉ាន់ម៉ា៕