ធនាគារជាតិរបស់ប៉ាគីស្ថានបានបង្ហាញក្តីសង្ឃឹមថា នឹងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនកាន់តែប្រសើរឡើង សម្រាប់ការចាប់ផ្តើមប្រើប្រាស់ជាផ្លូវការនៃក្រដាសប្រាក់យ័ន ជាក្រដាសប្រាក់របស់ចិន ជំនួសក្រដាសប្រាក់ដុល្លាររបស់អាមេរិក លុយ យ៉េនរបស់ជប៉ុន និង លុយអឺរ៉ូរបស់សហភាពអឺរ៉ុប ដែលធ្លាប់ប្រើកន្លងទៅ។
តាមសេចក្តីប្រកាសរបស់ធនាគារជាតិប៉ាគីស្ថានគឺរាល់ការនាំចេញ នាំចូល និង ផ្ទេរលុយផ្សេងៗគឺត្រូវប្រើប្រាស់ក្រដាសប្រាក់យ័នទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ South China Morning Post។
ទំនាក់ទំនងសេដ្ឋកិច្ចរបស់ចិន និង ប៉ាគីស្ថានបានកើនដល់៥៦ប៊ីលានដុល្លារ។ ប្រទេសទាំងពីរភ្ជាប់តំបន់សេដ្ឋកិច្ចគឺ កំពង់ផែនៅទីក្រុង Gwadar និង តំបន់ XinJiang របស់ចិន៕