កសិករហ្វីលីពីនម្នាក់ត្រូវសម្លាប់ពេលតវ៉ាដោយសារភាពរាំងស្ងួតខូចដំណាំ

Philippine National Police clear the highway off of blood and debris following a violent protest along a national highway in Kidapawan city southern Philippines Friday April 1, 2016. Officials say at least two people have been killed and dozens wounded when gunfire erupted as police attempted to clear a 4-day-old protest by farmers, who have been demanding government financial aid in the wake of a seven-month drought in the province. A journalist at the site counted 13 injured protesters. (AP Photo/Williamor Magbanua)

សមត្ថកិច្ចហ្វីលីពីនបើកការបង្ក្រាបលើកសិកររាប់ពាន់នាក់នៅថ្ងៃសុក្រនេះ​ ដែលចេញ មុខតវ៉ាដោយ សារដំណាំរបស់ពួកគេ ខូចព្រោះភាពរាំងស្ងួត តែមិនមានដំណោះស្រាយ ហេតុ ការណ៍បង្ក្រាបនេះ បណ្តាលឲ្យកសិករម្នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។​

នៅព្រឹកនេះថ្ងៃសុក្រនេះ កសិករប្រមាណ៦០០០នាក់ បានបិទផ្នែកខ្លះនៃផ្លូវជាតិ នៅ ភាគខាងជើងនៃខេត្ត កូតាបាតូ នៅភាគខាងត្បូងនៃកោះមីនដាណាវ ដោយពួកគេទាម ទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាដំណាំរាប់ពាន់ហិកតា បានខូចខាត ដោយ សារភាព រាំងស្ងួត។​ នេះ បើតាមសារព័ត៌មានChannel News Asia។

អ្នកដឹកនាំកសិករតវ៉ាលោក Norma Capuyan ថ្លែងថា មានសំឡេងផ្ទុះកាំភ្លើងខ្លាំង ពេលដែលសមត្ថកិច្ចបំបែកក្រុមបាតុករ ពេលនោះអ្នកតវ៉ារត់បែកគ្នា។​  លោកថ្លែងថា ក្នុងពេលបំបែកនេះ បានបណ្តាលឲ្យកសិករម្នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។​

លោក Norma Capuyan បញ្ចាក់ថា ដំបូងឡើយសមត្ថកិច្ចប្រើរថយន្តបាញ់ទឹកដើម្បី​បំបែកអ្នកតវ៉ា​ តែពួកគាត់បាននាំគ្នាក្រាបនៅនឹងដី បន្ទាប់មកទើបសមត្ថកិច្ចបាញ់កាំភ្លើង។​

អភិបាលខេត្ត កូតាបាតូ លោកស្រី Emmylou Mendoza​ ថ្លែងថា ក្នុងហេតុការណ៍នេះ​សមត្ថកិច្ចរងរបួសប្រមាណ២០នាក់ ដោយសារកសិករចោលដំបង និង ដុំថ្ម។​

កសិករបានចាប់ផ្តើមតវ៉ាតាំងពីថ្ងៃពុធ ដើម្បីទាមទារជួបជាមួយអភិបាលខេត្ត ជជែករក ដំណោះស្រាយ ដើម្បីសុំអង្ករចំនួន១៥០០០ ប៉ាវ ដែលអភិបាលខេត្តបានសន្យាផ្តល់ឲ្យពេល កន្លងមក។​

រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា ដីស្រែចំការមានដំណាំស្រូវនិង ពោតប្រមាណ៣០០ ០០០ហិកតា បានខូចខាតដោយ សារភាពរាំងស្ងួត ដែលធ្វើឲ្យខាតបង់ជាទឹកប្រាក់ប្រមាណ ជាង១០០លានដុល្លារអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ