តាមរបាយការណ៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរតាមយន្តហោះក្នុងឆ្នាំ២០១៧កើនឡើង៧,១% បើប្រៀបធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
របាយការណ៍នោះបង្ហាញថា ចំនួនអ្នកធ្វើដំណើរទាំងអស់ក្នុងឆ្នាំ២០១៧ មានចំនួន៤,១ ប៊ីលាននាក់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ចំណែកផ្នែកសុវត្ថិភាពវិញស្ថាប័ននេះក៏រកឃើញថា មានភាពប្រសើរឡើងជាងមុន ទាំងសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព និង បរិយាកាសក្នុងការធ្វើដំណើរ។
របាយករណ៍នោះបង្ហាញថា ក្នុងឆ្នាំ២០១៧ មានការប៉ះទង្គិចគ្នាចំនួន១០ដងរវាងយន្តហោះដឹកអ្នកដំណើរ និង យន្តហោះដឹកទំនិញ ដែលប៉ះពាល់ដល់ជីវិតចំនួន៤៤នាក់។ ទីភ្នាក់ងារចំនួន៧០បានរាយការណ៍ថា ក្នុងចំណោមយន្តហោះដែលប៉ះទង្គិច និង ធ្លាក់នោះ មិនមានកើតឡើងនៅក្នុងក្រុមហ៊ុនធំៗនោះទេ៕