ក្រសួងអប់រំ យុវជន និង កីឡាបានជំរុញឲ្យមន្ត្រីក្រោមឱវាទចាត់វិធានការពង្រឹងវិន័យ និង ការ គ្រប់គ្រប់បុគ្គលិកអប់រំ(គ្រូបង្រៀន) នៅគ្រប់គ្រឹះស្ថានអប់រំសាធារណៈទាំងអស់។
ក្នុងលិខិតផ្លូវការមួយចុះថ្ងៃទី ១៨ ខែ មករា ដែលចុះហត្ថលេខាដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានី ខេត្តឲ្យចាត់វិធាន ការពង្រឹងនូវវិន័យ និង ការគ្រប់គ្រនៅគ្រឹះស្ថានសាធារណៈឲ្យបានល្អ។
ក្នុងលិខិតដដែលនោះក្រសួងអប់រំបានលើកឡើងថាកន្លងមកក្រសួងបានពិនិត្យឃើញថាបុគ្គលិកអប់រំខ្លះ(គ្រូបង្រៀន)នៅក្នុងគ្រឹះស្ថានអប់រំសាធារណៈមួយចំនួន នៅមិនទាន់អនុវត្ត ពេល វេលាបំពេញការងារ និង គោរពម៉ោងបង្រៀនបានពេញលេញនៅឡើយ ដែលជាហេតុធ្វើប៉ះ ពាល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សារបស់សិស្ស ថែមទាំងជះឥទ្ធិពលមិនល្អដល់ អ្នកដែលខិតខំបំពេញការងារផងដែរ។
លិខិតដដែលក្រសួងអប់រំបន្តថាដើម្បីពង្រឹងវិន័យ និងការអនុវត្តកាតព្វកិច្ចរបស់បុគ្គលិក អប់រំ ឲ្យបានល្អប្រសើរ មន្ទីរអប់រំ រាជធានីខេត្តត្រូវ ពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យ វត្តមាន បុគ្គលិកអប់រំនៅគ្រឹះស្ថានសាធារណៈ។
ជាមួយគ្នានោះក្រសួងក៏ជំរុញឲ្យអនុវត្តវិន័យរដ្ឋបាល ឬវិន័យការងារចំពោះបុគ្គលិកចូលយឺ តហើយចេញមុនម៉ោង និង បុគ្គលិកដែលអនុវត្តកាតព្វកិច្ចដោយមិនមានការទទួលខុសត្រូវ ប្រគល់ភារកិច្ចឲ្យអ្នកដទៃធ្វើជំនួសដោយខ្លួនឯងទៅបំពេញការងារក្រៅខុសពីបទបញ្ជា ឬយក ការងារក្រៅមកឡូកឡំក្នុងម៉ោងបង្រៀន ឬអវត្តមានដោយពុំមានមូលហេតុច្បាស់ លាស់។ បន្ថែមលើនោះក្រសួងអប់រំក៏ជំរុញឲ្យគ្រូបង្រៀនមានការស្លៀកពាក់ឲ្យសមរម្យក្នុងពេលបំពេញការងារ ដូចជាហាម «មូរដៃអាវ» ជាដើម៕