សភាម៉ាល់ឌីវដាក់រដ្ឋនៅក្នុងសភាពប្រកាសអាសន្នជាថ្មី

សមាជិកសភារបស់ម៉ាល់ឌីវ កាលពីថ្ងៃអង្គារម្សិលមិញ បានអនុម័តដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្នជាថ្មីទៀត រយៈពេល១ខែតាមរយៈការស្នើរបស់ប្រធានាធិបតី Abdulla Yameen ក្រោមហេតុផលដើម្បីពង្រឹងសន្តិសុខ និងដោះស្រាយវិបត្តិរដ្ឋធម្មនុញ្ញ។​

ប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាមេរិក​ ឥណ្ឌា និងកាណាដា ផងបានជំរុញឲ្យដកបំរាម​ដាក់ប្រទេសក្នុងស្ថានភាពអាសន្ននេះចេញ ហើយស្តារប្រជាធិបតេយ្យឡើងវិញ។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ប្រទេសម៉ាល់ឌីវ ជាប្រទេសដីកោះស្ថិតនៅមហាមុទ្រឥណ្ឌា ដែលសេដ្ឋកិច្ចមួយផ្នែកធំពឹងផ្អែកលើវិស័យទេសចរណ៍។ ប៉ុន្តែចាប់តាំងពីការដាក់ប្រទេសក្នុងស្ថានភាពអាសន្នលើកទី១ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៥ខែកុម្ភៈ បានធ្វើឲ្យវិស័យទេសចរណ៍ក្នុងប្រទេសនេះ ប៉ះពាល់យ៉ាងខ្លាំង។ ចំណែកការដាក់ប្រទេសក្នុងសភាពអាសន្នជាលើកទី២នេះ កាន់តែធ្វើឲ្យមានការប៉ះពាល់ខ្លាំងមួយកម្រិតទៀត។​

ការដាក់ប្រទេសក្នុងសភាពប្រកាសអាសន្នលើកទី១​ បន្ទាប់ពី តុលាការកំពូលសម្រេចលើកលែងការចោទប្រកាន់លើថ្នាក់ដឹកនាំគណបក្សប្រឆាំង៩រូប ហើយបញ្ជាឲ្យរដ្ឋាភិបាលដោះលែង ប៉ុន្តែរដ្ឋាភិបាលជំទាស់ ហើយក៏ប្រើប្រាស់កម្លាំងទ័ពឡោមព័ទ្ធតុលាការកំពូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ