រុស្ស៊ីចាត់វិធានការការទូតប្រឆាំងតបអាមេរិកនិងអង់គ្លេស

រុស្ស៊ីចាន់វិធានការឆ្លើយតបជាមួយប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិកដោយ ដេញមន្ត្រីការ ទូចចេញពីប្រទេសឆ្លើយតបជម្លោះថ្មីៗជុំវិញការបំពុលចារកម្មរបស់អង់គ្លេស។​

តាមការចុះផ្សាយរបស់សារព័ត៌មានBBC បានឲ្យដឹងថា រុស្ស៊ីសម្រេចបណ្តេញមន្ត្រីទូត អាមេរិក៦០រូប និងមន្ត្រីការទូតរបស់អង់គ្លេសចំនួន២៣រូប។ រដ្ឋមន្ត្រីក្រសួងការបរទេស របស់រុស្ស៊ីលោកសឺហ្គឺឡារូវ(Sergei Lavrov)  ថ្លែងថា ការបណ្តេញអ្នកទាំងនេះគឺជា ការឆ្លើយ តបជម្លោះការទូត។​

កាលពីថ្ងៃទី៥មីនា ចារកម្មរបស់អង់គ្លេសឈ្មោះSergei Skipal និងកូនស្រី រងការវាយ ប្រហារដោយប្រើប្រាស់ថ្នាំបំពុល នៅក្នុងទីក្រុងSalisburyរបស់អង់គ្លេស ហើយបច្ចុប្បន្នអ្នក ទាំងពីរកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ក្រោយការស្រាវជ្រាវអង់គ្លេសបានប្រកាសថា ថ្នាំបំពុលនេះ ប្រើប្រាស់ដោយរុស្ស៊ី ហើយ អង់គ្លេសក៏បានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនដាក់វិធានការតាមរយៈការបណ្តេញអ្នកការទូតចេញពីប្រទេស។

ចំណែករុស្ស៊ីបញ្ជាក់ជាញឹកញាប់ថា ខ្លួនមិនបានពាក់ព័ន្ធករណីឃាតកម្ម ដាក់ថ្នាំ បំពុលចារកម្មរបស់អង់គ្លេសនោះទេ។​

ទោះជាមានការច្រានចោលពីរុស្ស៊ីក៏ដោយក៏អង់គ្លេស និងសម្ព័ន្ធមិត្តជាង២០ប្រទេសផ្សេង ទៀតមិនជឿទេ ហើយបានចាត់វិធានការការទូតជាបន្តបន្ទាប់។​  ក្នុងចំណោមសម្ព័ន្ធមិត្ត របស់អង់គ្លេសគឺអាមេរិកជាអ្នកនាំមុខគេក្នុងការបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ី។​

ក្រៅពីការចាត់វិធានការលើប្រទេសអង់គ្លេស និងអាមេរិកនេះ រុស្ស៊ីកំពុងតែរៀបចំដាក់សម្ពាធ ផ្សេងៗទៀត លើសម្ព័ន្ធមិត្តរបស់អង់គ្លេស។​

ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីធាសា មេ ក៏បានបញ្ជាក់ថា លោកស្រី កំពុងតែរៀប ចំការដាក់វិធានការដាក់ទណ្ឌកម្មផ្សេងៗទៀតលើរុស្ស៊ី។

អ្នកវិភាគមួយចំនួនបានហៅជម្លោះនេះថា ជាសង្គ្រាមការទូតហើយបារម្ភថា ជម្លោះនេះកាន់តែរាលដាលខ្លាំងថែមទៀត បើសិនជាមិនមានការសម្របសម្រួល ហើយប្រទេសមហាអំណាចទាំងនេះ គិតតែពីការដាក់សម្ពាធគ្នាទៅវិញទៅមកនោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ