របាយការណ៍បឋមរបស់សមត្ថកិច្ចបង្ហាញថា ការបាក់ស្រុតដីនៅភាគខាងត្បូងនៃប្រទេសជប៉ុន បណ្តាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំ ហើយមនុស្សចំនួន៦នាក់បានបាត់ខ្លួន។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធនេះ មានការរញ្ជួយដីនៅតំបន់ភ្នំនៅទីក្រុងNakatsuនៅភាគខាងត្បូងនៃប្រទេសជប៉ុន ។ របាយការណ៍បឋមបង្ហាញថា ផ្ទះពលរដ្ឋនៅទីនោះចំនួនបីខ្នងខូចខាតទាំងស្រុង។
ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរក អ្នកបាត់ខ្លួនចំនួន៦នាក់ទៀត ហើយមិនទាន់សន្និដ្ឋានថា ស្លាប់ឬ ក៏រស់នៅឡើយទេ។