ភ្លើងឆេះខារ៉ាអូខេមួយនៅចិនកន្លែងនៅរំលងអធ្រាត្រឈានចូលថ្ងៃអង្គារនេះ បានបណ្តាលឲ្យមានអ្នកស្លាប់១៨នាក់ និងរងរបួសចំនួន៨នាក់។
តាមទីភ្នាក់ងារព័ត៌មានAFPបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងទីក្រុង Qingyuan នៅក្នុងខេត្ត Guangdong។
ប្រភពដដែលបញ្ជាក់ថា ការសង្ស័យជាជំហានដំបូងថា អាចមានការលួចដុតដោយសារ នៅតាមកាម៉េរ៉ាសុវត្ថិភាពមានអ្នកយកម៉ូតូបិទផ្លូវច្រកចេញពីអគារហើយក៏ឃើញមានភ្លើងចាប់ផ្តើមឆេះឡើង។
ក្រុមអ្នកជួយសង្គ្រោះក៏បានបន្ទោសទៅលើទីតាំងនៅទីនោះថា មានច្រកតូចចង្អៀត ពិបាកក្នុងការអន្តរាគមន៍ឲ្យបានទាន់ពេល។
កាលពីឆ្នាំ២០១៥ នៅក្នុងខេត្តនេះក៏ធ្លាប់មានហេតុការណ៍ភ្លើងឆេះ កន្លែងសម្រាកព្យាបាលជំងឺមួយបណ្តាលឲ្យស្លាប់មនុស្សអស់៣៨នាក់។ ក្រោយកើតហេតុតុលាការស្រាវជ្រាវរកឃើញថា ទីតាំងរៀបចំខុសបច្ចេកទេសហើយបានចាប់មនុស្សចំនួន២១នាក់ដាក់ពន្ធនាគារ។