គ.ជ.ប ថាបក្សនយោបាយចំនួន៣ចុះឈ្មោះប្រកួតប្រជែងត្រឹម២ថ្ងៃដំបូង

គណបក្សនយោបាយចំនួន៣បានមកចុះបញ្ជីឈរឈ្មោះបោះឆ្នោតនិងបញ្ជី​បេក្ខជន​ឈរបោះ​ឆ្នោត នីតិកាលទី៦ ឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី២ខែឧសភាម្សិលមិញ នេះបើតាម​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ VOD នៅព្រឹកនេះថា គ.ជ.ប ចុះបញ្ជី​គណបក្សនយោបាយ​បានចំនួន​៣​​គណបក្ស​ហើយគិតត្រឹមម៉ោង៥ល្ងាចម្សិលមិញ ដែលក្នុងនោះរួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​​យុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។

បើតាម គ.ជ.ប ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ​ត្រូវធ្វើ​ឡើង​តាម​ទម្រង់ បែបបទលេខ ១០០៨ ដោយគណបក្សនយោបាយត្រូវបំពេញពាក្យសុំចុះបញ្ជីនេះចំនួន២ (ពីរ) ច្បាប់ និងត្រូវមានឯកសារភ្ជាប់មកជាមួយចំនួន ១០ (ដប់)។

ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​មានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ​ទី​៣០ ខែមេសា ដល់ថ្ងៃ​​ទី​១៤ ខែ​ឧសភា។ ហើយ​ការ​បោះ​ឆ្នោត នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ នេះបើតាមប្រតិទិន​ គ.ជ.ប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ