ប្រធានរដ្ឋសភា លោក ហេង សំរិន បានដឹកនាំប្រតិភូរដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ីចំនួន ៨ ថ្ងៃគឺចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២៣ខែមេសា។
បើតាមអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានឲ្យដឹងថា ក្នុងរយៈនៃដំណើរទស្សនកិច្ចនេះ លោកហេង សំរិន ក៏នឹងចូលរួមក្នុងកិច្ចប្រជុំវេទិការប្រធានសភានៅទីក្រុងម៉ូស្កូផង។
លោកបន្ថែមថានៅថ្ងៃទី ១៨ លោក ហេង សំរិនបំពេញទស្សនកិច្ច ហើយនៅថ្ងៃទី១៩ និង ថ្ងៃទី ២០ លោកនឹងចូលរួមប្រជុំវេទិការប្រធានសភាតាមការអញ្ជើញរបស់ប្រធានសភារុស្ស៊ី និង ប្រធានសភាកូរ៉េនៅទីក្រុងម៉ូស្គូ។
លោកឡេង ប៉េងឡុង បន្ថែមថាបន្ទាប់ពីប្រជុំនោះលោក ហេង សំរិន នឹងបំពេញទស្សនកិច្ចមួយថ្ងៃបន្ថែមទៀតទើបត្រឡប់មកកម្ពុជាវិញ៕