បុគ្គលិកអង្គការសង្គ្រោះកុមារ (Save the Children) ៤នាក់បានស្លាប់ និង ១០ នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរក្នុងខេត្តតាកែវ។
នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាដឹងនៅរសៀលថ្ងៃទី ២២ ខែមិថុនាមានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង នៅចន្លោះគីឡូម៉ែត្រ៨៥-៨៦ នៅភូមិ គឹមសី ឃុំញ៉េងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវបណ្តាលឲ្យស្លាប់មនុស្ស៣នាក់។ ប៉ុន្តែនៅក្នុងក្រុមសមាជិកអង្គការ Family Care First ថា រហូតដល់ថ្ងៃនេះមានអ្នកស្លាប់រហូតដល់ ៤នាក់ ។
បើតាមការចុះផ្សាយរបស់អគ្គស្នងការដដែលបន្តថាករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងដោយសារ រថយន្តក្រុងដឹកបុគ្គលិកអង្គការខាងលើនោះ បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីខេត្តកែបមកភ្នំពេញ ពេលមកដល់កន្លែង កើតហេតុជាន់ហ្វ្រាំងមិនស៊ីក៏រេចង្កូតធ្លាក់ផ្លូវបុកដើមស្វាយ បណ្តាលឱ្យមានមនុស្សស្លាប់និងរបួសតែម្តង។
បើតាមការចុះផ្សាយដដែលបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់៕