អង្គការ​​អន្តរជាតិ​​មួយ​ ថ្កោល​​ទោស​​ការ​​រឹត​ត្បិត​​សេរីភាព​​សារព័ត៌មាន​​កម្ពុជា​

រូបភាពទីស្នាក់ការកាសែតភ្នំពេញប៉ុស្តិ៍ ដោយ ជន ចាន់រ៉ែន

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន​បាន​ថ្កោល​ទោស​វិធាន​ការ​ថ្មីៗ​របស់រដ្ឋាភិបាល​ដែល​ថា​បាន​រារាំង​ដល់​អ្នក​សារព័ត៌មានក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ការ​បោះឆ្នោត​ខាង​មុខ និង​ជំរុញ​ទៅ​កាន់​សហ​គមន៍​អន្តរជាតិ​ឲ្យដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​ដឹក​នាំ​របស់​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានដែល​វី​អូ​ឌី​ទទួល​បាន​នៅថ្ងៃ​នេះ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន​បាន​ដាក់​ចំណង​ជើងធំៗ​ថា របប​របស់​លោក​ហ៊ុន សែន បាន​បញ្ចប់​សង្គ្រាម​លើ​អ្នក​កា​សែត​នៅ​មុន​ការ​បោះឆ្នោត ដោយ​ថាក្រម​សីល​ធម៌​សម្រាប់​អ្នក​កា​សែត​ដែល​ចេញដោយ​​គណៈ​កម្មា​ធិ​ការ​​ជាតិ​រៀប​ចំការ​បោះឆ្នោត ​ជា​ការ​រំលោភ​ដល់​សិទ្ធិ​សេរីភាព​សារព័ត៌មាន។

Repoter without border បាន​ជំរុញ​ទៅប្រទេស​ដៃ​គូពាណិជ្ជកម្មរបស់​កម្ពុជាដែល​មាន​ដូច​ជា​ អឺរ៉ុប សហ​រដ្ឋ​អាមេរិក និង​ជប៉ុន គួរតែ​មាន​វិធាន​ការ​ទណ្ឌកម្ម​ភា្លម​ៗប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះស្ថានភាពមហន្តរាយនេះ។

ក្នុង​របាយការណ៍​សេរីភាពសារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៨ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១៤២លើ ១៨០​ ដែល​ចំណាត់​ថ្នាក់​បាន​ធ្លាក់​ចុះ​១០​លេខ​ពី​ឆ្នាំ​២០១៧៕

រូបភាព​បង្ហាញ​ពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ​២០១៨ ចាត់​ថ្នាក់​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន
Reporters Without Borders
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ