វេបសាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន(www.samdechhunsen.gov.kh)ត្រូវបានគេលួចចូល(Hack)ជាលើកទីពីរ។
រហូតមកដល់ពេលនេះ វេបសាយនេះមិនដំណើរការនោះទេ។ វីអូឌីមិនទាន់អាចទាក់ទងលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដើម្បីសុំការបកស្រាយបាននៅឡើយទេ។
កាលពីថ្ងៃទី៦ ខែឧសភា វេបសាយរបស់នាយករដ្ឋមន្រ្តីត្រូវបានគេHackម្តងរួចមកហើយ។ ពេលនោះ ហ្វេសប៊ុករបស់លោក ហ៊ុន សែន បានលើកឡើងថា៖ “…ជាទង្វើមិនអាចប្រកែកបានរបស់ក្រុមបក្សប្រឆាំងដែលតែងតែរិះរកវិធីទុច្ចរិត គម្រក់ៗគ្រប់យ៉ាងធ្វើការវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន។ ជនល្មើសទោះបីមានប្រភពមកពីណាក៏ដោយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាតិ និងអន្តរជាតិ”៕