ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាដំបូងនេះ គណបក្សនយោបាយចំនួន ៥ ហែរក្បួនឃោសនាស្វែងរកអ្នកគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នាថ្ងៃទី ២៩ ខែ កក្ដដានេះ។
តាមសេចក្ដីជូនដំណឹងមួយរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី ០៦ ខែ កក្កដាស្ដីពីការបញ្ជៀសចរាចរជាបណ្ដោះអាសន្នក្នុងការដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត ដោយថាមានបក្សចំនួន ០៥ ដែលធ្វើការហែរក្បួននាថ្ងៃដំបូង ជាមួយអ្នកអ្នកចូលរួមហែរក្បួនជិត ៨ ម៉ឹននាក់។
បើតាមសេចក្ដីជូនដំណឹងដដែលបន្តថាបក្សដែលហែរក្បួននោះមានបក្សប្រជាជនដែលមានអ្នកចូលរួមហែរប្រមាណ ៦ម៉ឺននាក់ ចំណែកបក្ស
ហើយបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានសមាជិកចូលរួមហែរក្បួនប្រមាណ ១៥០០០ នាក់
ប៉ុន្តែបក្សឆន្ទៈខ្មែរមានអ្នកចូលរួមហែរតែ ៣០០ នាក់ ខណៈបក្សខ្មែររួបរួមជាតិមានអ្នកចូលរួមហែរក្បួន ៦២៥នាក់។
បើតាមសេចក្ដីជូនដំណឹងដដែលនោះការហែរក្បួននោះមានការជួបជុំគ្នានៅទីតាំងរៀងៗខ្លួន ដូចជានៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅលើផ្លូវ ៦០ ម៉ែត្រ និង នៅតាមទីស្នាក់ការបក្សរៀងខ្លួន រួចហែរក្បួនតាមផ្លូវសំខាន់ៗមួយចំនួនផងដែរ។
បើតាមសេចក្ដីជូនដំណឹងដដែលនោះបន្ថែមថាយុទ្ធនាការដង្ហែរក្បួននេះនឹងធ្វើឡើងនៅតាមដងផ្លូវដូចជា រង្វង់មូលសម្ដេចសង្ឃជូនណាត មហាវិថីម៉ៅសេទុង មហាវិថីមុនីរ៉េត មហាវិថីព្រះមុនីវង្ស រង្វង់មូលជ្រោយចង្វារខាងលិច ផ្លូវលេខ២៧១ ផ្លូវលេខ ៧០ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវចោមចៅ និង ផ្លូវផ្សេងៗជាច្រើនទៀត រួចរំសាយតាមភូមិសាស្រ្តខណ្ឌទាំង ១២ក្នុ្ងងរាជធានីភ្នំពេញ។
បើតាមសេចក្ដីជូនដំណឹងដដែលនោះសាលារាជធានីភ្នំពេញក៏ជំរុញឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ចូលរួមសហការ និងយោគយល់អធ្យាស្រ័យគ្នា ដើម្បីធានាឲ្យបរិយាកាសឃោសនាបោះឆ្នោតមានភាពល្អប្រសើរ និងស្មើភាពគ្រប់បក្សនយោបាយ ពិសេសការដង្ហែរក្បួនខាងលើប្រព្រឹត្តដោយរលូនរក្សាបានសន្តិសុខ សុវត្ថិភាព៕