ក្រសួងការបរទេសកម្ពុជា បានប្រកាសថា ពលរដ្ឋខ្មែរ ១៦នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកកាន់ប្រទេសកំណើតវិញ ក្រោយពីពួកគេត្រូវបានជួញដូរទៅកាន់ប្រទេសចំនួន ៤។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងការបរទេស បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ ១៦នាក់ ត្រូវបានជួយអន្តរាគមន៍ និងសង្គ្រោះពីប្រទេសចំនួន ៤ ក្នុងនោះ ៨នាក់នៅប្រទេសចិន ៤នាក់នៅវៀតណាម ៣នាក់នៅថៃ និងម្នាក់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ស្ត្រីខ្មែរ ១៥នាក់ ត្រូវបានមេខ្យល់ជួញដូរទៅកាន់ប្រទេសទាំងនោះ ខណៈពលការិនីម្នាក់ ពុំអាចទ្រាំទ្រនឹងការងារនៅឯប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕