ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាប្រកាសថា ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០១៨នេះ ការបញ្ជាទិញភាគហ៊ុនមានការកើនឡើងជាង២០០% ខណៈសន្ទុះនៃការកើនឡើងនៅតែបន្តទៅមុខទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ចេញថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ស្ដីអំពីកំណើននៃបរិមាណបញ្ជាភាគហ៊ុនមានការកើនឡើង ចំនួន២១៤,០១% បើប្រៀបធៀប រយៈពេលដូចគ្នាទៅនិងឆ្នាំ២០១៧។
ផ្សារមូលបត្របញ្ជាក់ទៀតថា ទំនោរនេះបន្ដកើនរហូតដល់ចំនួនជាង ៣០ម៉ឺន ភាគហ៊ុន បើគិតត្រឹម ១៧ថ្ងៃ ដំបូងនៃការជួញដូរក្នុងខែកក្កដានេះ។
សេចក្ដីប្រកាសដដែលនេះបានបង្ហាញទៀតថា សម្រាប់រយៈពេល ២ខែចុងក្រោយនេះ កំពង់ផែស្វយ័ត ខេត្តព្រះសីហនុ បានបញ្ជារទិញច្រើនជាងគេក្នុងខែកក្កដា ឆ្នាំ២០១៨នេះ ប្រមាណជា ១០ម៉ឺនភាគហ៊ុន បើគិតត្រឹមថ្ងៃទី២៤ ខែកក្កដានេះ។