ប្រទេសកម្ពុជា ចិន ចុះកិច្ចព្រមពៀងជាមួយកម្ពុជាដើម្បីបើកផ្លូវឲ្យមានការនាំចេញចេកពីកម្ពុជាចូលទីផ្សារប្រទេសចិន។
យោងតាមទំព័រហ្វេសបុករបស់ក្រសួងកសិកម្មឲ្យដឹងថាការចុះកិច្ចព្រមពៀងនោះគឺធ្វើឡើងកាលពីម្សិលមិញរវាងរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Xiong Bo បន្ទាប់ពីបានចរចាររវាងភាគីទាំងពីតាំងពីឆ្នាំ២០១៤មកម្លេះ។
ក្រសួងកសិកម្មកម្ពុជា
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មលោក ហ៊ាន វណ្ណហន មានប្រសាសន៍ថាលក្ខខណ្ឌដែលចិនតម្រូវសម្រាប់ការនាំចេញនោះគឺផ្តោតទៅលើចេកដែលគ្មានបន្សំនូវផលិតផលដែលធ្វើឲ្យខូចសុខភាពអ្នកបរិភោគ និងត្រូវគ្មានសមាសភាពចង្រៃ៨មុខដែលកំណត់ដោយប្រទេសចិន។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មលោក ហ៊ាន វណ្ណហន
លោកបានបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះក្រសួងកសិកម្មនឹងជំរុញឲ្យមានការនាំចេញទៅកាន់ប្រទេសចិនឲ្យបានមុនដំណាច់ឆ្នាំ២០១៨នេះ ខណៈលោកស្នើឲ្យមានការចូលរួមពីវិស័យឯកជនផងដែរដើម្បីឲ្យការនាំចេញនេះខ្លាំងក្លា និងធានាបាននូវគុណភាព។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មលោក ហ៊ាន វណ្ណហន
បច្ចុប្បន្ននៅកម្ពុជាមានកសិដ្ឋានធំៗចំនួន៣ដែលមានក្នុងខេត្តរតនគិរី ក្រចេះ និងកំពត ដែលមានផ្ទៃដីសរុបជិត៥ពាន់ហិកតាសម្រាប់ដាំចេកនាំចេញទៅកាន់ប្រទេសវៀតណាម។
បើតាមក្រសួងកសិកម្មផលិតផលចេកគឺជាផលិតផលទី៣ហើយដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងនាំចេញទៅកាន់ប្រទេសចិនបន្ទាប់ពីផលិតផលស្រូវ និងដំឡូងមី។
ក្នុងឆ្នាំ២០១៧ ផលិតផលកសិកម្មកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិនមានអង្ករជិត ២០០ពាន់តោន ផលិតផលដំឡូងមីក្រៀម និងម្សៅសរុបចំនួនជាង ៥៨ពាន់តោន កៅស៊ូមានចំនួន ៣.៣៤០តោន ស្ករអំពៅមានចំនួន ១៤.៩៤០តោន និងផលិតផលកសិកម្មមួយចំនួនទៀត៕