បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណៈរដ្ឋលោក ឌូណល ត្រាំ អំពាវនាវឲ្យលោក អូបាម៉ា ចុះចេញពីតំណែងដោយសារមិនបាននិយាយកំណត់ពីសញ្ញាតិឥស្លាមក្នុងសេចក្តីថ្លែងការឆ្លើយតបនិងការវាយប្រហារនៅហ្វ្រ័ររីដាដែលបានសម្លាប់មនុស្ស៥០នាក់។
លោក ឌូណល ត្រាំ សរសេរនៅលើ Twitter របស់លោកដោយសន្និដ្ឋានការវាយនៅលើទឹកដីអាមេរិកនេះជាអំពើភេរវកម្ម ហើយលោកបានរំលឹកម្តងទៀតពីការហាមប្រាមពួកមូស្លីមជាជនបរទេសមិនឲ្យចូលក្នុងទឹកដីរបស់អាមេរិក។ លោកថ្លែងថាអ្វីដែលកើតឡើងនោះគឺបង្ហាញពីការដឹកនាំខ្សោយ។ លោកក៏បានអំពាវនាវឲ្យមានការហាមប្រាមចំពោះពួកមូស្លីម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ ក៏បានអំពាវនាវឲ្យលោក អូបាម៉ា ប្រធានាធិបតីបច្ចុប្បន្នចុះចេញពីតំណែងដោយសារមិនបានប្រើពាក្យជាតិសាសន៍ឥស្លាមក្នុងសេចក្តីថ្លែងការចំពោះការបាញ់សម្លាប់រង្គាលអស់៥០នាក់នៅហ្រ័្វររីដាកាលពីថ្ងៃអាទិត្យ។
លោក Omar Mateen អាយុ២៩ឆ្នាំជាឥស្លាមអាមេរិកដែលគេសង្ស័យថាជាអ្នកបាញ់ប្រហារក្នុងខ្លឹបអ្នកស្រលាញ់ភេទដូចគ្នាលកាលពីថ្ងៃអាទិត្យម្សិលមិញ។
ក្រោយផ្ទុះការបាញ់សម្លាប់នេះ លោក អូបាម៉ា ហៅហេតុការណ៍នេះថាជាអំពើភេរវកម្មដែលអាក្រក់បំផុតតែលោកមិនបានសំដៅដល់ការស្តីបន្ទោសពួកមូស្លីមនោះទេ។
ក្រៅពីការរិះគន់រដ្ឋាភិបាលបច្ចុប្បន្នថាអសមត្ថភាពលោក ត្រាំ ក៏បានបញ្ជាក់ថាពេលរូបលោកដឹកនាំគឺគិតសំខាន់ក្នុងការរក្សាជីវិតមនុស្សត្រៀមទប់ស្តាប់មិនឲ្យមានអំពើភេរវកម្មកើតឡើង៕